សូមជួយស៊ែរដើម្បីទ្រទ្រង់នៅព្រះពុទ្ធសាសនាអោយគ្រប់៥០០០ព្រះវស្សាទាំងអស់ព្រះអង្គទាំងអស់គ្នា.....
Friday, 29 June 2018
ជ័ យ ទិ ស ៨
⦁ ជ័ យ ទិ ស ៨
ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា សម្ដេចព្រះស្រី....រតនត្រៃ ថ្វាត់ថ្វាយបង្គំ
សូមពរប្ញទ្ធីក្រៃពិជ័យ សូមជ័យអំពីព្រះឥសូរ ។
⦁ សូមជ័យអំពីទេវតា នៅទិសឯបូព៌ ហិចហើរមូលមក ប្រសិទ្ធិលើ
ត្បូងសិរី ។
⦁ សូមជ័យអំពីទេវតា នៅទិសអគ្នេយ៍ មូលមកទៀងទេ ប្រសិទ្ធិយោធាពលពាន់ ។
⦁ សូមជ័យអំពីទេវតា នៅទិសទក្សិណ មូលមករួសរាន់ ចំរើននូវសុខ
សួស្តី ។
⦁ សូមជ័យអំពីទេវតា នៅទិសនារតី ជៀងជួយឥទ្ធីក្រៃ តេជតបៈ
ជេស្តា ។
⦁ សូមជ័យអំពីទេវតា នៅទិសបច្ឆិមា ជៀងជួយរក្សា ចំរើននូវពរ
ស្រេចស្រាប់ ។
⦁ សូមជ័យអំពីទេវតា នៅទិសពាយ័ព្យ មូលមកអឹងអាប់ ចំរើននៅសុខ
សាទរ ។
⦁ សូមជ័យអំពីទេវតា នៅទិសឧត្តរ មូលមកកុះករ ចំរើននូវលាភ
ថ្កើនថ្កាន ។
⦁ សូមជ័យអំពីទេវតា នៅទិសឦសាន ចុះចាកអស់ទាំងភិមាន ចំរើន
នៅសុខសាទរ ។
⦁ សូមជ័យអំពីព្រះឥសូរ នូវព្រះនរាយណ៍ ឥន្ទព្រហ្មទាំងសម្ទាយ អស់ទេពនិករក្រាស់ក្រៃ ។
⦁ ទេពទាំងធរណី នូវបីប្រពៃ ទេពជលស័យ ទាំងព្រៃព្រះហេម
ព្វានហោង ។
អស់សត្វច្រវ៉ាត់យង់ឃ្នង អស់ទេវតាផង ទិសទាំងប្រាំបីផងណា ។
ទេពព្រក្ស័នូវអារុក្ខទេវតា សន្ថិតនៅនាគីរីមណ្ឌលព្រឹក្សព្រៃ
ទេពព្រក្ស័សូមអ្នកជួយជ័យ ចំរើនពរថ្ងៃ ពិជ័យនូវជ័យពលព្យួហ៏
អាចមកបង្ក្រាបសត្រូវ ការពារអស់ម្រឹត្យូវ នូវឧបទ្រព្យទាំងសម្ទាយអោយ
វិនាសហោង ៕
Subscribe to:
Post Comments (Atom)
ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ
ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗគ...
-
⦁ ជ័ យ ព រ ១ ០ ប្រ កា រ បែបបទអោយពរ មង្គលបវរប្រាកដ ឥសីកំណត់នាមឈ្មោះ កស្សបព្រះមុនី អ្នកស្ថិតនៅនាទី ជើងភ្នំបព្វតាគីរី សង់អាស្រមទី ជារោងពិ...
-
⦁ ជ័ យ ទិ ស ៨ ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា សម្ដេចព្រះស្រី....រតនត្រៃ ថ្វាត់ថ្វាយបង្គំ សូមពរប្ញទ្ធីក្រៃពិជ័យ សូមជ័យអំពីព្រះឥសូរ ។ ⦁ សូម...
-
ពុទ្ធប្រវត្តិសង្ខេប Jump to navigation Jump to search Belipzoom ផ្នែកជា បន្តបន្ទាប់ នៃ ព្រះពុទ្ធសាសនា គ្រោងមតិកា · ក្លោ...
No comments:
Post a Comment