ព្រះត្រៃបិដក
ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖
- ព្រះវិន័យ ឬហៅថា វិនយបិដក (ចាប់ពីសៀវភៅលេខ ១ ដល់ ១៣)
- ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅលេខ ១៤ ដល់ ៧៧)
- ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅលេខ ៧៨ ដល់ ១១០)
ផ្នែកជាបន្តបន្ទាប់នៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ ឬ Concepts |
ការបដិបត្តិ |
វិនយបិដក[កែប្រែ]
![]() | ||
ប្រទេស
| ||
ស្រីលង្កា កម្ពុជា • ឡាវ ភូមា • ថៃ | ||
History
| ||
Doctrine
| ||
វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិនយបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖
មហាវិភង្គ[កែប្រែ]
គម្ពីរមហាវិភង្គ (ចាប់ពីសៀវភៅលេខ ១ ដល់ ៤) ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង ២២៧ សិក្ខា ។
ភិក្ខុនីវិភង្គ[កែប្រែ]
គម្ពីរភិក្ខុនីវិភង្គ (សៀវភៅលេខ ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។
មហាវគ្គ[កែប្រែ]
គម្ពីរមហាវគ្គ (ចាប់ពីសៀវភៅលេខ ៦ ដល់ ៨) ជាគម្ពីរដែលពណ៌នាអំពីរបៀបធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ ។ ក្នុងគម្ពីរនេះមាន ១០ ខន្ធកៈ នៃ ២២ ខន្ធកៈ ដែលនៅសល់ ១២ ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចុល្លវគ្គ ។
ចុល្លវគ្គ[កែប្រែ]
គម្ពីរចុល្លវគ្គ (ចាប់ពីសៀវភៅលេខ ៩ ដល់ ១១) ជាគម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក ១២ ខន្ធកៈ ក្រៅផ្សេងពី ១០ ខន្ធកៈ ក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ ។
បរិវារៈ[កែប្រែ]
គម្ពីរបរិវារៈ (ចាប់ពីសៀវភៅលេខ ១២ ដល់ ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។
សុត្តន្តបិដក[កែប្រែ]
សុត្តន្តបិដក គឺជាគម្ពីរ ដែលបានរួបរួមនូវព្រះធម៌ មានលក្ខណៈជាការសម្តែង ចាត់ជាក្រុម ជាពួក តាមហេតុការណ៍ និង ចរិតអធ្យាស្រ័យ របស់សត្វ ឬ គូសន្ទនា ដែលមានមួយចប់ នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តា និង ភាគីចរចា ហៅថា មួយព្រះសូត្រ ឬ សូត្រមួយ ។ នៅក្នុងសុត្តន្តបិដកមានចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួក និង ជាក្រុម ដែលបានប្រារព្ធធ្វើឡើងដោយព្រះសង្គីតិកាចារ្យចាប់តាំងពីបឋមសង្គាយនា ឬសង្គាយនាលើកទីមួយ ដែលមានព្រះអរហន្ត៥០០ អង្គ រួមទាំងព្រះមហាកស្សប ព្រះមហាឧបាលី និងព្រះមហាអានន្ទជាដើម រហូតដល់សង្គាយនាគ្រាទី ៣ ។ នៅគ្រានោះព្រះត្រ័យបិដក ដែលមានវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកត្រូវបានរៀបចំឲ្យគ្រប់បរិបូរណ៍ ។ នៅក្នុងសង្គាយនាលើកទី ៤ (តាមច្បាប់ប្រទេស ស្រីលង្កា) ព្រះត្រ័យបិដកដែលបានបន្តដោយការទន្ទេញចាំមាត់របស់ពួកសាវ័ក ក៏ត្រូវបានសរសេរចារិកទុកក្នុងសាស្ត្រាស្លឹករឹត (ឬស្លឹកត្នោត) ជាលាយលក្ខណ៍អក្សរ ដោយក្រុមភិក្ខុ ជនជាតិស្រីលង្កា ។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏ត្រូវបាននាំយកទៅសរសេរជាភាសាផ្សេងៗ និង ត្រូវបានមកបកប្រែជាភាសារបស់ជាតិរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្រ ។ នៅសម័យកាលដំបូង ព្រះត្រៃបិដកជាឯកសារសំណេរ មានតែជាភាសា សីហឡៈ ដែលមានសំនៀងភាសាបាលី ប៉ុណ្ណោះ ។ ក្រោយមកទើបឯកសារទាំងនោះត្រូវបានចម្លងយកសំនៀងបាលីជាភាសារបស់ជាតិផ្សេងៗ រួមទាំងសេចក្តីប្រែ នៃព្រះត្រៃបិដកទាំងមូល ជាភាសា នៃប្រជាជាតិទាំងនោះ ។ សុត្តន្តបិដកមាន ៥ គម្ពីរ ពោលគឺ ទី., ម., សំ., អំ., ខុ. ៖
ទីឃនិកាយ[កែប្រែ]
គម្ពីរទីឃនិកាយ (ចាប់ពីសៀវភៅលេខ ១៤ ដល់ ១៩) មានចំណុះព្រះសូត្រដែលមានខ្នាតវែង ៣៤ ព្រះសូត្រ ហើយបែងចែកជា ៣ វគ្គធំៗ គឺ សីលក្ខន្ធវគ្គមាន ១៣ ព្រះសូត្រ មហាវគ្គមាន ១០ ព្រះសូត្រនិងបាដិកវគ្គមាន ១១ ព្រះសូត្រ។
មជ្ឈិមនិកាយ[កែប្រែ]
គម្ពីរមជ្ឈិមនិកាយ (ចាប់ពីសៀវភៅលេខ ២០ ដល់ ២៨) មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក ១៥២ ព្រះសូត្រដែលបែងចែកជា ៣បណ្ណាសកៈ មានមូលបណ្ណាសកៈ, មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន ៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន ១០ព្រះសូត្រវៀរតែវគ្គទី ១៤ គឺ វិភង្គវគ្គមាន ១២ ព្រះសូត្រ ។
សំយុត្តនិកាយ[កែប្រែ]
សំយុត្តនិកាយ (ចាប់ពីសៀវភៅលេខ ២៩ ដល់ ៣៩) បានប្រមូលរួបរួមកងធម៌តាមប្រភេទ ។ សំយុត្តនិកាយត្រូវបានបែងចែកជា ៥ វគ្គ គឺ (១) សគាថវគ្គដែលរៀបរាប់អំពីព្រះសូត្រចំនួន ២៧១ ព្រះសូត្រ, (២) និទានវគ្គមានព្រះសូត្រដែលរៀបរាប់អំពីហេតុ ឬឫសគល់នៃសភាវធម៌ទាំងឡាយ, (៣) ខន្ធវារវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីខន្ធ, (៤) សឡាយតនវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីអាយតនៈ, និង (៥) មហាវារវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីពួកធម៌ដូចជាមគ្គ ៨, ពោជ្ឈង្គ៧ និង ឥន្រ្ទិយ៍ ២២ ។ សំយុត្តនិកាយ ជាគម្ពីរដែលរៀបរៀងធម៌ជាក្រុមៗ ហៅថា សំយុត្តមួយ ។ សំយុត្តនិកាយមាន ៥៦ សំយុត្តនិងមាន ៧៧៦២ ព្រះសូត្រ ។
អង្គុត្តរនិកាយ[កែប្រែ]
អង្គុត្តរនិកាយ (សៀវភៅលេខ ៤០ ដល់ ៥១) ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន ១១ និបាតដូចជាក្នុងឯកនិបាតសម្តែងអំពីពួកធម៌មានអង្គ ១ ទុកនិបាត មានអង្គ២ តិកនិបាតមានអង្គ ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ ១១ ដូច្នេះជាដើម។ ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់ ៩៥៥៧ ព្រះសូត្រ។
ខុទ្ទកនិកាយ[កែប្រែ]
ខុទ្ទកនិកាយ (សៀវភៅលេខ ៥២ ដល់ ៧៧) ប្រែថា គម្ពីរដែលមានធម៌បន្តិចបន្តួច សេសសល់ ឬ ក្រៅពី ៤ គម្ពីរខាងលើមាន ១៥ ប្រភេទ ។
អភិធម្មបិដក[កែប្រែ]
អភិធម្មបិដកមាន ៧ គម្ពីរដែលមានអក្សរកាត់តំណាងថា សំ, វិ, ធា, បុ, ក, យ, និង ប (សៀវភៅលេខ ៧៨ ដល់ ១១០) ។ សំ តាងឲ្យគម្ពីរសង្គណី ឬធម្មសង្គណី, វិ តាងឲ្យគម្ពី វិភង្គ, ធា តាងឲ្យគម្ពីរ ធាតុកថា, បុ តាងឲ្យគម្ពីរ បុគ្គលបញ្ញត្តិ, ក តាងឲ្យគម្ពីរ កថាវត្ថុ, យ តាងឲ្យគម្ពីរ យមកៈ និង ប តាងឲ្យគម្ពីរ បដ្ឋានៈ ។
សង្គណី[កែប្រែ]
វិភង្គ[កែប្រែ]
ធាតុកថា[កែប្រែ]
បុគ្គលប្បញ្ញត្តិ[កែប្រែ]
កថាវត្ថុ[កែប្រែ]
យមកៈ[កែប្រែ]
បដ្ឋានៈ[កែប្រែ]
គម្ពីរ និង ដីកា ផ្សេង ៗទៀត[កែប្រែ]
អដ្ឋកថា[កែប្រែ]
អដ្ឋកថា (atthakatha) គឺជាគម្ពីរទាំងឡាយដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុងគោលបំណងពន្យល់បន្ថែម(explanation or commentary) លើអត្ថបទភាសាបាលីនៅក្នុងគម្ពីរព្រះត្រៃបិដក ។ ដោយសារព្រះត្រៃបិដកខ្មែរបានតម្រៀបគម្ពីរនានាជា ១១០ ក្បាលដាច់ពីគ្នា ទើបនៅក្នុង អដ្ឋកថា មានចំនួនសរុបទាំងអស់ ១១០ ក្បាលដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងរក និង ធ្វើលេខយោង ។ មានរឿងនិទានប្រៀបធៀបជាច្រើនដែលប្រតិដ្ឋឡើងដោយព្រះពុទ្ធឃោសាចារ្យសម្រាប់ធ្វើជាឧបមានវិធីក្នុងការពន្យល់ក្រមសីលធម៌ទាំងឡាយ ឧទាហរណ៍ នៅក្នុងអដ្ឋកថា នៃធម្មបទគាថា ។
មូលដីកា[កែប្រែ]
ដីកា[កែប្រែ]
ដីកា (tika, commentary)គឺជា គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម) ។
អនុដីកា[កែប្រែ]
អនុដីកា (subcommentary) ជាដីកាបន្ទាប់ដែលពន្យល់បន្ថែមន័យលើដីកាផ្សេងៗ ឧទាហរណ៍ វិមតិវិនោទនី ។
អន្វានុដីកា[កែប្រែ]
នវដីកា[កែប្រែ]
កថាវត្ថុ[កែប្រែ]
យមកប្បករណ៍[កែប្រែ]
មហាបដ្ឋាន[កែប្រែ]
- សមន្តប្បាសាទិកា : គឺជា អដ្ឋកថាព្រះវិនយបិដក។ រចនាដោយព្រះពុទ្ធឃោសាចារ្យ ។
- កង្ខាវិតរណី : គឺជា អដ្ឋកថាគម្ពីរបាតិមោក្ខ ។
- សុមង្គលវិលាសិនី : គឺជា អដ្ឋកថាគម្ពីរទីឃនិកាយ ។
- បបញ្ចសូទនី : គឺជា អដ្ឋកថាគម្ពីរមជ្ឈិមនិកាយ ។
- សារត្ថប្បកាសិនី : គឺជា អដ្ឋកថាគម្ពីរសំយុត្តនិកាយ ។
- មនោរថបូរណី : គឺជា អដ្ឋកថាគម្ពីរអង្គុត្តរនិកាយ ។
- អដ្ឋសាលិនី : គឺជា អដ្ឋកថាគម្ពីរធម្មសង្គណិ ។
- សម្មោហវិនោទនី : គឺជា អដ្ឋកថាគម្ពីរវិភង្គប្បករណ៍ ។
- បញ្ចប្បករណដ្ឋកថា : គឺជា អដ្ឋកថាគម្ពីរធាតុកថា, បុគ្គលប្បញ្ញត្តិ, កថាវត្ថុ, យមកប្បករណ៍ និង គម្ពីរមហាបដ្ឋាន។
- ធម្មបទដ្ឋកថា : គឺជាឈ្មោះបរមត្ថជោតិកា អដ្ឋកថាគាថាធម្មបទ, សុត្តនិបាត, និង ជាតកគាថា។
- បរមត្ថទីបនី : គឺជា អដ្ឋកថាចរិយាបិដក និង បញ្ចប្បករណ៍ ។
ឯកសារផ្សេងទៀត ទាក់ទងនឹងពុទ្ធសាសនា[កែប្រែ]
- កម្ពុជសុរិយា
- ធម្មបទ
- បរមត្ថមញ្ជុសា
- ពុទ្ធប្បវត្តិកថា ដោយឈឹម សុមន្ត
- ពន្លឺអាស៊ីទ្វីប
- មង្គលត្ថទីបនី
- មិលិន្ទប្បញ្ហា
- វិសុទ្ធិមគ្គ
- អភិធម្មត្ថសង្គហ
- អសីតិមហាសាវ័ក៨០អង្គ
- ឱវាទប្បាតិមោក្ខ
ឯកសារយោង[កែប្រែ]
- គេហទំព័រ តិបិដក ជាភាសាបាលី [១]
- គេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ ដើម្បីអាន ឬ ស្តាប់ការអាន ព្រះត្រៃបិដក [២]
- គេហទំព័រ ៥០០០ ឆ្នាំ ដើម្បីអាន ឬ ស្តាប់ ធម៌ ផ្សេងៗ [៣]
- គេហទំព័រ ពុទ្ធសាសនា របស់សាកលវិទ្យាល័យ បញ្ញាសាស្ត្រ [៤]
- គេហទំព័រ វិទ្យាស្ថានបើកទូលាយ ដើម្បីទាញយកពុម្ពអក្សរខ្មែរ យូនីកូដ [៥]
- ព្រះត្រៃបិដកជាភាសាថៃ
- អដ្ឋកថាជាភាសាអង់គ្លេស
No comments:
Post a Comment