Thursday, 19 July 2018

ព្រះគុណម៉ែ


ព្រះគុណម៉ែ ពេលកូន មានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ ។ ម៉ែគឺជាមនុស្សតែ​ម្នាក់គត់ដែលហ៊ាន​លះ​បង់​​​​សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែ​សុខ​ចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់​ទាំង​ថ្ងៃ​ដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺក៏ភាពឃ្លានឡើយ ពេល​​ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារ​ការធ្វើ​ការ​ហត់នឿយដោយមិន​បាន​បរិភោគឬបរិភោគមិន គ្រប់គ្រាន់ក៏ដោយក៏ម៉ែនៅតែទ្រាំ ។ ទោះបីខ្លួន​កំពុង​ស្ថិត​នៅ​​សភាពដុនដាបពីការបៀតបៀន នៃជំងឺយ៉ាងណាក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា ដែរ ។ សួរថាម៉ែធ្វើ​ដើម្បី​​អ្នកណា ? ​ដោយការងារជាកសិកររក​ប្រាក់​កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅ​​ជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់​មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែ​ធ្វើកា​រ​តែ​ម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើ​ដើម្បី​អ្នក​ណា​គឺដើម្បី​តែកូនតែមួយគត់​ព្រោះកូនគឺជាដួង​ចិត្តរបស់ម៉ែ។

No comments:

Post a Comment

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ...