Thursday, 19 July 2018

យើងត្រូវភ្ងាក់ខ្លួន

ម៉ែស្រលាញ់កូនណាស់ ម៉ែហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះកូន​ ​ ​​​​​ហេតុនេះហើយយើងជាកូនគួរតែភ្ងាក់រលឹក​ នឹកដល់គុណម៉ែ ទាន់លោកនៅរស់មានជីវិត កុំចាំដល់គាត់ផុតដង្ហើមលាចាកលោកនេះទៅទើបនាំគ្នា​យំសោក​បោកខ្លួន ស្តាយក្រោយ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើ​ចំពោះម៉ែពីមុនមកនោះទេ។ ។ យើងគួរតបគុណម៉ែវិញអោយសក្តិសម នូវអ្វីដែលម៉ែបានផ្តល់អោយយើង មិនមែនមិនសង​គុណ​បែ​ជា​ធ្វើអោយ គាត់ឈឺ ចាប់ដោយសារយើងទៀត នោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នោះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរ​តែ​ឆ្លៀត​យក​ពេល​វេលា​នេះធ្វើអ្វីល្អៗ ចំពោះម៉ែតាមដែល យើងអាច​​ធ្វើទៅបាន ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយ​ថា « មិនអីទេកូន »​ ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃ​ទឹក​ចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។

No comments:

Post a Comment

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ...