Chey Mahakal-ជ័យ មហាកាល
សូមជួយស៊ែរដើម្បីទ្រទ្រង់នៅព្រះពុទ្ធសាសនាអោយគ្រប់៥០០០ព្រះវស្សាទាំងអស់ព្រះអង្គទាំងអស់គ្នា.....
Thursday, 19 July 2018
ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ
យើងត្រូវភ្ងាក់ខ្លួន
ម៉ែស្រលាញ់កូនណាស់ ម៉ែហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះកូន ហេតុនេះហើយយើងជាកូនគួរតែភ្ងាក់រលឹក នឹកដល់គុណម៉ែ ទាន់លោកនៅរស់មានជីវិត កុំចាំដល់គាត់ផុតដង្ហើមលាចាកលោកនេះទៅទើបនាំគ្នាយំសោកបោកខ្លួន ស្តាយក្រោយ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើចំពោះម៉ែពីមុនមកនោះទេ។ ។ យើងគួរតបគុណម៉ែវិញអោយសក្តិសម នូវអ្វីដែលម៉ែបានផ្តល់អោយយើង មិនមែនមិនសងគុណបែជាធ្វើអោយ គាត់ឈឺ ចាប់ដោយសារយើងទៀត នោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នោះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរតែឆ្លៀតយកពេលវេលានេះធ្វើអ្វីល្អៗ ចំពោះម៉ែតាមដែល យើងអាចធ្វើទៅបាន ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយថា « មិនអីទេកូន » ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃទឹកចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។ក្តីខ្វល់ខ្វាយរបស់ម៉ែចំពោះកូន
កូនខ្លះរត់ចេញពីផ្ទះដោយសារតែការ ស្តីបន្ទោសបន្តិចបន្តួចរបស់ម៉ែដោយមិនគិត ពីអារម្ភ របស់ម៉ែ ថានៅពេលដែលខ្លួនចេញពីផ្ទះបែបនេះម៉ែគិតយ៉ាងណានោះទេ ។ ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូន ខ្លាចមានរឿងអ្វីកើតឡើងចំពោះកូន ហើយម៉ែបានរត់សួរនិងមិត្តភ័ក្ត រឺ អ្នកជិតខាងដែលស្គាល់កូនគ្រប់ទីកន្លែងដើម្បីចង់ដឹងថាកូននៅឯណា ។ ចុះចំណែកកូនវិញមានគិតទេ គឺកូនមានតែសប្បាយចិត្ត ហើយស្តីបន្ទោសម៉ែប្រាប់ដល់មិត្តភ័ក្តថាម៉ែមិនល្អ « និងហើយមកពីពូកែជេអញពេក! អញចេញពីផ្ទះអញ្ចឹងទើបដឹងខ្លួន » នេះហើយកូនរបស់ម៉ែ កូនដែលម៉ែ ស្រលាញ់ស្មើរនិងជីវិតរបស់ម៉ែនោះ ។ ពេលកូនត្រលប់មកផ្ទះ វិញម៉ែមិនហ៊ានជេថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត ។ រីឯកូនខ្លះ ទៀតមិនចេះគិតពីព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមកនោះ វាយដំទៅលើខ្លួន ប្រាណម៉ែយ៉ាងខ្លោចផ្សារ ដោយគ្មានការគិតពិចារណា អោយច្បាស់លាស់សោះ មិនត្រឹមតែប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុក បាយ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវកូនយកមកប្រើជាការ ជេរថាម៉ែដោយពាក្យអសុរសទៅវិញ តើវាល្អដែរទេ ដែលយើងហ៊ានធ្វើរឿងដ៏អាក្រក់បែបនេះចំពោះម៉ែ? ចំពោះម៉ែវិញ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត ពេលកូនបានធ្វើអោយម៉ែឈឺចាប់ក្នុងចិត្ត ម៉ែមិនហ៊ានយំចេញមកក្រៅទេ ព្រោះម៉ែបានលឺគេថា កូនណាបានធ្វើអោយ ម៉ែយំ កូននោះឯងនិងធ្លាក់នរកទទួលបាបកម្ម ហេតុនេះហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខ ក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ ។ពេលកូនធំដឹងក្តី
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ កូនតូចរបស់ម៉ែក៏បានចំរើននេះវ័យវឌ្ឍនាកាធំដឹងក្តី ហើយវាក៏ជាពេល មួយដែលម៉ែត្រូវទទួលភារះផ្គត់ផ្គង់ អ្វីៗផ្សេងៗដល់កូនដែរ ម៉ែបានផ្តល់ជាសំលៀកបំពាក់ ចំណីអាហារ របស់របរប្រើប្រាស់គ្រប់បែបយ៉ាងដល់កូន មិនត្រឹមតែបុណ្ណោះម៉ែក៏បានបញ្ជូន កូនអោយទៅរៀនសូត្រដើម្បីមាន ចំណេះ ចេះដឹងនិងគេ ព្រោះម៉ែមិនចង់អោយកូនក្លាយ ជាអ្នកស្រែដូចខ្លួនឡើយ ។ នៅពេលដែលកូនចេញពីផ្ទះម្តងៗម៉ែ មានការព្រួយបារម្ភណាស់ ម៉ែនៅមិនសុខបក់មិនល្ហើយរង់ចាំមើលផ្លូវកូន ។ សុំសួរកូនវិញថា តើមានដែលគិតដល់ចិត្តម៉ែដែរទេ មានខ្វល់ពីម៉ែដែទេ ខ្ញុំហ៊ាននិយាយថាមានកូនតិចតួចណាស់ដែលចេះគិតបែបនេះ។ក្រោយពេលម៉ែសំរាល
ក្រោយពីនោះ ម៉ែត្រូវដេកដុត ខ្លួនប្រាណនៅលើភ្នក់ភ្លើងដ៏សែនក្តៅ បែកញើសសស្រាក និងត្រូវផឹកទឹកថ្នាំដ៏សែនល្វីង ញ៉ាំអារហារម្ហូបហិហិ ថែរក្សាសុខភាព អស់ជាច្រើនខែថ្ងៃ។ ម៉ែស្រលាញ់កូនប្រៀបប្រដូច និងកែវភ្នែកទាំងគូររបស់ម៉ែ ពេលដែលកូនមានជំងឺឈឺថ្កាត់ផ្សេងៗ មានតែម៉ែទេដែល ព្រួយបារម្ភបំផុត ម៉ែត្រូវអង្គុយបក់ អង្គុយពិនិត្យមើលកូនខ្លាចមាន រឿងអ្វីកើតអាក្រក់កើតឡើងចំពោះកូន។ ពេលខ្លះដោយក្តីភ័យខ្លាចម៉ែក៏ ត្រូវសំរេចចិត្តចេញពីផ្ទះទាំង យប់អាធ្រាត ដើម្បីហៅលោកគ្រូពេទ្យអោយជួយមកពិនិត្យ ព្យាបាលកូន ។ យប់ស្ងាត់មនុស្សសត្វទាំងឡាយទាំងពួង គេង លង់លក់យ៉ាងស្កប់ស្កល់ក្នុងដំនេក តែម៉ែវិញមិនគេងទេ ម៉ែត្រូវអង្គុយយោលអង្រឹងកូនតូចរបស់ម៉ែទៅមកៗ ជាមួយនិងសំលេងបំពេរយ៉ាងគ្រលួច គួរអោយចង់ស្តាប់ ក្រោមពន្លឺ ចង្កៀងផ្លុងៗតែម្នាក់ឯង ។ពេលម៉ែពរពោះ
ចូរអ្នកគិតទៅដល់គ្រា កាល អ្នកនៅជាទារកតូចថាម៉ែបានធ្វើអ្វីខ្លះចំពោះអ្នក កាលណាម៉ែបាន ដឹងថាខ្លួនកំពុងមាន កូនចាប់កំណើតនៅក្នុងផ្ទៃ ម៉ែត្រូវផ្លាស់ប្តូរ និង កែប្រែទំលាប់គ្រប់យ៉ាងដែល ម៉ែធ្លាប់បានធ្វើកាល ពីមិនទាន់មានកូន ម៉ែត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី គ្រប់ដង្ហើមចេញចូលរបស់ម៉ែមាន ហើយម៉ែទន្ទេញតែពាក្យមួយម៉ាត់គត់គឺសេចក្តីសុខ សុវត្ថិភាពរបស់កូន។ ខណះពេលនេះផងដែរ ម៉ែត្រូវទទួលរងនូវការវិលមុខ ឈឺក្បាល ក្អួតទាំងយប់ទាំងថ្ងៃដោយសារតែចាញ់កូនអស់ជាច្រើនខែ ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម៉ែនៅតែមិនចុះចាញ់ដែរ ម៉ែនៅតែទ្រាំ រហូត ដល់ថ្ងៃដែលកូនតូចចាប់កំណើត ។ ថ្ងៃដែលកូនចាប់កំណើតនោះគឺជា ថ្ងៃដែលម៉ែត្រូវប្រឈមមុខនិង ការ តថ្លៃយកអាយុជីវិតពីសំណាក់ពពួកយមរាជ ព្រោះថា ម៉ែអាចស្លាប់បានគ្រប់ពេលវេលាទាំងអស់។ ម៉ែក៏ត្រូវទទួលរងនិងការឈឺចាប់ខ្លាំងបំផុតនៅក្នុងឆាកជីវិតរបស់ម៉ែ ម៉ែស្រែក ម៉ែយំ ពេលខ្លះដោយសារតែ អស់កំលាំង ម៉ែត្រូវសន្លប់ម្តងៗទៀតផង។ ម៉ែខំប្រឹងបែបនេះក៏ព្រោះតែម៉ែចង់ឃើញមុខកូនតូច ដែលម៉ែ ពពោះអស់ ១០ខែនោះ ថាតើជាកូនប្រុសរឺក៏កូនស្រី ខ្មៅ ឬស ។
ព្រះគុណម៉ែ
Subscribe to:
Comments (Atom)
ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ
ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗគ...
-
⦁ ជ័ យ ព រ ១ ០ ប្រ កា រ បែបបទអោយពរ មង្គលបវរប្រាកដ ឥសីកំណត់នាមឈ្មោះ កស្សបព្រះមុនី អ្នកស្ថិតនៅនាទី ជើងភ្នំបព្វតាគីរី សង់អាស្រមទី ជារោងពិ...
-
⦁ ជ័ យ ទិ ស ៨ ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា សម្ដេចព្រះស្រី....រតនត្រៃ ថ្វាត់ថ្វាយបង្គំ សូមពរប្ញទ្ធីក្រៃពិជ័យ សូមជ័យអំពីព្រះឥសូរ ។ ⦁ សូម...
-
ពុទ្ធប្រវត្តិសង្ខេប Jump to navigation Jump to search Belipzoom ផ្នែកជា បន្តបន្ទាប់ នៃ ព្រះពុទ្ធសាសនា គ្រោងមតិកា · ក្លោ...

