Friday, 29 June 2018

បទសូធ្យលើកទង់ព្រះពុទ្ធសាសនា

បទសូធ្យលើកទង់ព្រះពុទ្ធសាសនា


១- សូម​មើល​ទង់​ជ័យឆព្វណ្ណរង្សី                                   ដែលមានរស្មីភ្លឺស្រស់ល្អ
      ខៀវលឿងក្រហមព្រមទាងពណ៌ស                       ហង្សបាទនិងពណ៌ដ៍ភ្លឺផ្លេក ។
២- ប្រទេសតូចធំបានស្មគ្រស្មាគម                                ជំនុំគ្នាច្រើន​អនេក
      ព្រមយករស្មីព្រះពុទ្ធគួរត្រេក                                    ប្រសើរពន់ពេក ក្រៃកន្លង ។
៣- ធ្វើជាសញ្ញាទង់ជ័យសាសនា                                  នៃសម្ពុទ្ធធំចម្បង
       ចូរយើងរាល់គ្នាយកចិត្តចាំចង                                នឹកដល់ព្រះអង្គជាអម្ចាស់ ។
៤- ទោះជាតិផ្សេងគ្នាក៍ត្រូវដឹងថា                                  សុទ្ធសឹងតែជាពុទ្ធសាសន៍
      ត្រូវមាន​សាមគ្គីទា៓ងក្មេងទា៓ងចាស់                         ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា ។
៥- សូមសាសនាពុទ្ធថ្កុំថ្កើងខ្ពស់ផុត                              រុងរឿងវិសុទ្ធដ៍ថ្លៃថ្លា
      ហើយមាន​ជ័យជោគផ្សាយពេញលោកា               ដោយជនជ្រះថ្លាច្រើនសែន​លាន ។
៦- មានចិត្តស្នេហាគោរពបូជា                                         ចំពោះព្រះធម៌ដ៍កល្យាណ
      ទា៓ងមនុស្សទេព្ដាស្នេហាគ្រប់ប្រាណ                       ប្រា​ថ្នាចង់បាន សេចក្ដីសុខ ។
៧- យើងខេមរជាតិនា៓គ្នាខ្មីឃ្មាត                                     កាន់ធម៌នឹងបានចាកផុតទុក្ខ
        រួបរួមសាមគ្គីពីនេះទៅមុខ                                        យើងនឹងបានសុខក្សេមក្សាន្តត្រាណ ។
៨- ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិត                            ឆ្ពោះទៅកាន់ឋាននិព្វាន
       ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត                              ជាតិយើងនឹងបានសោយសុខា ៕៚

No comments:

Post a Comment

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ...