ធម្មរតនៈ[កែប្រែ]
-
- ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការមានទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ មាន សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់ការរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering, impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ
No comments:
Post a Comment