Wednesday, 4 July 2018

កម្ម១២កង

កម្ម១២កង[កែប្រែ]

ទ្រង់ចំនែកកម្មជា១២កងមាន៣ពួកដូច្នេះ៖

===== ពួក[[កម្មឲ្យផលតាម កាល]]មាន៤យ៉ាងគឺ៖ =====
ទិដ្ឋធម្មវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក១ ឧបបជ្ជវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទីពីរ១ អបរាបរិយវេទនិយកម្ម កម្មឲ្យផលតាំងតែបវត្តិកាល
ជាដើមទៅ ឬឲ្យផលតាំងតែជាតិទីបីឡើងទៅ១ អហោសិកម្ម កម្មដែលមិនមានផល ឬមិនបង្កើតផលដល់អ្នកធ្វើ ឬគ្មានឱកាសឲ្យផល១។
ពួកកម្មឲ្យផលតាមកិច្ចមាន៤យ៉ាងគឺ៖[កែប្រែ]
ជនកកម្ម កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬឲ្យចាប់បដិសន្ធិ១ ឧបត្ថម្ភកកម្ម កម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា១ ឧបបីឡកកម្ម
កម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ១ ឧបឃាដកកម្ម កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្មនិងឧបត្ថម្ភកកម្មហើយឲ្យផលដោយ
ខ្លួនឯង១។
ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖[កែប្រែ]
គរុកម្ម កម្មធ្ងន់បានដល់ឈានសមាបត្តិ៨គឺរូបឈាន៤ អរូបឈាន៤ និងអនន្តរិយកម្ម៥ គឺសម្លាប់ម្តាយខ្លួនឯង១ សម្លាប់ឪពុកបង្កើតខ្លួនឯង១ សម្លាប់ព្រះអរហន្ត១
ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ១ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា១។ បើពួកឈានលាភីបុគ្គលទាំងនោះរក្សាឈានសមាបត្តិរបស់បានរហូតដល់អវសាន្តជីវិតនឹងបានទៅកើត
ក្នុងព្រហ្មលោក១៦ក្នុងជាតិបន្ទាប់។ សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង៥នេះសត្វនោះនឹងទៅបង្កើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយ
វៀរពុំបានឡើយ មិនថាក្នុងករណីណាៗក៏ដោយ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាលឬកម្មដែលយើងធ្វើជាប្រចាំរឿយៗ ឬកម្មជាទម្លាប់ហ្នឹងឯង។ កម្មនេះនឹងចូលមកឲ្យ
ផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តី អកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិច
វានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗជាអារម្មណប្បច្ច័យ សត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្ម
មានជាតិស្មើរគ្នាចូលមកឲ្យផលហ្នឹងឯង។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង៣ខាង
លើពុំមានឬពុំមានឱកាសឲ្យផល។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង៩ប្រការគឺ មគ្គ៤បានដល់ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ​១ អនាគាមិមគ្គ១ អរហត្តមគ្គ១
និងផល៤បានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ និងព្រះនិព្វាន១ជាព្រះនព្វលោកុត្តរធម៌៩លោករាប់ថាជាព្រះធម្មរតនៈ។

No comments:

Post a Comment

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ...