Friday, 29 June 2018

នរណា ខ្លះ ស្គាល់ របាំ ទេព មនោរម្យ?

របាំ ទេព មនោរម្យ ជា ប្រភេទរបាំ ព្រះរាជទ្រព្យ ឬ របាំ ក្បាច់ បុរាណ ខ្មែរ ដែល កាល ពី ដើម គេ សម្ដែង របាំ នេះ សម្រាប់ ព្រះ រាជ្យ វង្សានុ វង្ស ទត ដោយ គេ និមិត្ត ឡើង អំពី ទេវតា និង ទេពធីតា ដែល មាន រូប ឆោម លោម ពណ៌ ស្រស់ សង្ហា និង ស្រស់ សោភា មាន ពាក់ មកុដ ដូច ទេព ធីតា ចុះ មក ពី ឋាន សួគ៌ា មក ពត់ ពេន ខ្លួន រេរាំ នៅ ក្នុង សួន គួរ ជា ទី ចាប់ អារម្មណ៍ និង បង្ក បរិយាកាស រីករាយ បំផុត។
របាំ ទេព មនោរម្យ មាន ទម្រង់ ខ្នាត ធំ ចំនួន ១៨នាក់ ១៦នាក់ ១២នាក់ ឬ១០ នាក់។ ដោយ ឡែក ថ្ងៃ នេះ យើងខ្ញុំ សូម បង្ហាញ ជូន ប្រិយមិត្ត បាន ស្គាល់ ពី ក្បាច់ រាំ របស់ របាំ ទេព មនោរម្យ ជា ទម្រង់ ខ្នាត តូច ដែល មាន ទេវតា ម្នាក់ និង ទេពធីតា ម្នាក់ មក រាំ ជូន ប្រិយមិត្ត បាន ស្គាល់ ។

សូមមើល ការ សម្ដែង របាំ ទេព មនោរម្យ ដោយ កញ្ញា ច័ន្ទ ស្រី លក្ខណ៍ និង កញ្ញា សួស រត្ថា ដែល ជា និស្សិត នៃ សាកល វិទ្យាល័យ ភូមិន្ទ វិចិត្រ សិល្បៈ ដូចខាង ក្រោម៖




រឿង ​បុរស​ចេះ​ថ្នាំ​ពិស​ពស់

រឿង ​បុរស​ចេះ​ថ្នាំ​ពិស​ពស់


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ៣២- ៣៣

          មាន​ថ្ងៃ​មួយ​ បុរស​ឈ្មោះ​សុខ​ ធ្វើ​ដំណើរ​ទៅ​កាប់អុស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ​ ជា​កន្លែង​កាប់​អុស​នោះ​ហើយ​ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក​ ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់​ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រលាបឱ្យ​ ។ លុះ​បាន​មួយ​ស្របក់​ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប​ ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឱ្យ​ ហើយ​ស្ដី​ឱ្យ​​ថា «​ហេតុដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ!» ។ បុរស​នោះ​ឆ្លើយ​ថា​  យើង​ដើរ​មក​ បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក​ ហើយ​យើង​ដុះ​ថ្នាំ​ស្រលាប​លាប​ឱ្យ​​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី​ ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត​ នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង​ ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង​ កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ​ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឱ្យ​គេ​ជំនុំ​ជម្រះ​ឱ្យ​ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស​ សឹម​បង​ប្រហារ​ជីវិត​យើង​ បើ​យើង​ត្រូវ​ ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខៗ​វិល​មក​វិញ​ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា​ បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង​ ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង​ ដែល​យើង​ដាក់​ថ្នាំ​ឱ្យ​​ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង​ ថា​យើង​ធ្វើ​ឱ្យ​វា​ភ្ញាក់​ ហើយ​ធ្វើ​ឱ្យ​​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់​ ក៏​ពិចារណា​ទៅ​ឃើញ​ថា​ តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឱ្យ​​បុរស​នេះ​ឈ្នះ​ខ្លា​ ប៉ុន្តែ​បើ​អញ​ឱ្យ​បុរស​នេះ​ឈ្នះ​ទៅ​ មុខ​ជា​ខ្លា​គុំ​អញ​ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា​ បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឱ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី​ ដើរ​យ៉ាង​លឿន​ទៅ​ទៀត​ លុះ​ប្រទះ​និង​សុភាទន្សាយ​ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់​ ក៏​ប្រាប់​សុខ​ថា​ឱ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។
          គ្រា​ដែល​បុរស​នោះ​ កំពុង​ជជែក​នឹង​ខ្លា​ សុភាទន្សាយ​ទៅ​ដល់​ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀងៗ​ខ្លួន ។
          សុភាទន្សាយ​ កាត់​សេចក្ដី​ថា​ បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល​ ឱ្យ​​យូរ​ដូច​ពី​មុន​ បើ​ដល់​ពេល​ត្រូវ​ភ្ញាក់​ ហើយ​ពុំ​ស្លាប់​ទេ​ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។ ខ្លា​ទៅ​ដេក​តាម​បង្គាប់ ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា​ បង​ឯង​កុំ​លាប​ថ្នាំ​ឱ្យ​​វា​ទៀត​ប្រាប់​ហើយ​ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។
ធ្វើ​គុណ​ បាន​ទោស​

អត្ថន័យទង់​ព្រះពុទ្ធសាសនា​



● អត្ថន័យទង់​ព្រះពុទ្ធសាសនា​

តាំងពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​ ។
          លុះ​ដល់​ថ្ងៃ​ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើប​ពុទ្ធិក​ប្រទេស​ទាំង ២៩ មាន​ប្រទេស​ស្រី​លង្កា​ជា​ដើម បាន​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក ហើយ​បាន​ធ្វើ​សន្និ​សីទ​លើកទី ១ នៅ​ប្រទេស​ស្រី​លង្កា ដែល​មាន​គណៈ​ប្រតិភូ​ខ្មែរ​យើង មាន​សម្តេច​ព្រះ​មហាសុមេធា​ធិបតី ជួន ណាត ជោតញ្ញាណោ ព្រះ​សង្ឃនា​យក​គណៈ មហា​និកាយ​​ជា​ប្រធាន​ទៅរួម​ប្រជុំ​ផង បាន​មូល​មតិ​គ្នា​បង្កើត​ទង់​សាសនា​ឡើង​ហៅថា ទង់​ពុទ្ធិក សមាគម​ពិភព​លោក ​(តាមលក្ខន្តិកៈ​នៃ​សមាគម​ដែល​មាន​ ២៧ មា​ត្រា) ត្រង់​មាត្រា​២៦​ ចែង​ថា៖
ទង់​របស់​ពុទ្ធិក​សមាគម​ពិភព​លោក ជា​ទង់​មាន​ពណ៌ ៦​ តម្រូវ​នឹង​ឆព្វណ្ណរង្សីរបស់​ព្រះ​សម្ពុទ្ធ​ជាម្ចាស់​ ជា​មូល​ដ្ឋាន​តាំង​គំរូដែល​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ការ​បាន​ធ្វើ​ហើយ ។ ដូច្នេះ​ទង់​ព្រះ​ពុទ្ធ​សាសនា ក៏​បាន​ឧបត្តិក​ឡើង​ជា​ស្ថាពរ​តាំង​ពី​កាល​នោះ​មក ។
~        ព្រះបរម​លោក​នាថ ព្រះអង្គ​មាន​រស្មី ៦ ពណ៌ ផ្សាយ​ចេញ​ពីព្រះវរកាយ​យ៉ាង​នេះ​ដោយ​លទ្ធផល​នៃ​ទាន​បរមត្ថ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​មក​ពី​អតីត​ភាព​យ៉ាង​អស្ចារ្យ ហើយ​ដែល​​គ្មាន​នរណា​ម្នាក់​​អាច​ធ្វើ​បាន​ដូច​ព្រះ​អង្គ​ឡើយ ឯ​រស្មី​នីមួយ​ៗ ជា​តំ​ណាង​ព្រះ​ជាតិ​របស់​ព្រះ​អង្គ​នីមួយ​ៗ​ដែរ​ គឺ​ ៖
១-​​ ពណ៌​ខៀវ ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​បាទ​ស្រី​ភិ​រាស្ត្រ ។ កាល​នោះ ព្រះ​ឥន្ទ្រា​ធិរាជ​បាននិម្មិត​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​ចូល​មក​សូម​ ព្រះ​នេត្រ​ព្រះអង្គ​ទាំង​គូ  ព្រះ​អង្គ​ទ្រង់​ឆ្កៀល​ព្រះ​នេត្រ​ព្រះ​អង្គ​ទាំ​ងពីរ​ឱ្យ​ទៅ​ឥន្ទ​ ព្រាហ្មណ៍។
២- ពណ៌​លឿង ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​វិ​នី​បណ្ឌិត ។ កាល​នោះ​ព្រះ ឥន្ទ្រាធិរាជ​បាន​និម្មិត​ខ្លួ​ន​ជា​យក្ស​ធ្វើ​ជា​ជាង​មាស ។ វិនី​បណ្ឌិត​បាន​អារ​សាច់​ខ្លួន​ឱ្យ​​ជាង​មាស ដើម្បី​ផែ​ធ្វើ​ជា​មាស​បិទ​ព្រះ​ពុទ្ធ​រូប ។
៣- ពណ៌​ក្រហម ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​បទុម​មាណព ។ គ្រា​នោះ មាន​ពស់​មួយ​ប្រកប​ដោយ​ពឹស​ដ៏​ពន្លឹក​ចឹក​មាតា​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​យក​កាំបិត​មក​ពុះ​ទ្រូង លូក បេះ​ដូង​មក​ផ្សំ​ថ្នាំ​មើល​មាតា​ឱ្យ​​បាន​គង់​ជីវិត ។
៤- ពណ៌​ស ជា​តំណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​វេស្សន្តរ​បាន​ប្រទាន​ដំរី មង្គល​មួយ​ឈ្មោះ បច្ច័យនា​គេន្ទ្រ ជា​សត្វ​សម្រាប់​រាជ្យ ដ៏​មាន​អវៈយវៈ​ស​សុទ្ធ​ដល់​ពួក​ព្រាហ្មណ៍​កលិង្គ​រដ្ឋ​។ ពួក​អ្នក​នគរ​ស្រី​ពិ​រាស្ត្រ ក៏​នាំ​គ្នា​ខឹង​បំបរ​បង់​ព្រះអង្គ​ឱ្យ​​ទៅ​នៅ​នា​វង្កត​បព៌ត ។
៥- ពណ៌​ហង្សបាទ (ស៊ី​ជម្ពូ​ខ្ចី​ដូច​ជើង​ហង្ស) ជា​តំណាង​ព្រះ​អង្គ​កាល​ទ្រង់​សោយ​ព្រះ​ជាតិជាវិជ្ជាធរ ។ មាតា​ព្រះ​អង្គ ត្រូវ​យក្ស​ចាប់​យក​បាន ​ព្រះ​អង្គ​ទ្រង់​អារ​សាច់​ឱ្យ​យក្ស​បរិភោគ​ជំនួស​ជីវិត​មាតា ។
៦- ពណ៌ផ្លេក​ (គឺជា​ពន្លឺពេជ្រ គឺ​គេ​យចាស់​ម្នា​ក់​ អត់​អាហារ​ដើរ​ចូល​មក។ ទន្សាយ​សោម​បណ្ឌិតបាន​រលាស់​ខ្លួន ៣ ដងដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង​ទៅ ដើម្បី​ចម្អិន​សាច់ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទព្រាហ្មណ៍​បរិភោគ ។​
ក​ពណ៌​ទាំង​ ៥ ខាង​ដើមនី​មួយ ៗ មក​ដាក់​បញ្ចូល​គ្នា​ក្នុង​ផ្ទាំងទី ​៦ នេះ​ជា​ពណ៌​មួយ) ជា​តំ​ណាង​ព្រះ​អង្គ កាល​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ទន្សាយ​ឈ្មោះសោម​បណ្ឌិត មាន​ព្រះ​តម្លា​សទ្ធា​ចង់​បំពេញ​ទាន​បរមត្ថ​បារមី។ គ្រា​នោះ​ព្រះ​ឥន្ទ្រា​ធិរាជបាន​និម្មិត​ខ្លួន​ជាព្រាហ្មណ៍​វង
        រស្មី​ ទាំង​ ៦ ពណ៌​នេះ បាន​ផ្សាយ​ចេញ​អំពី​ព្រះវរកាយ​ព្រះ​អង្គ ក្នុង​ពេល​ត្រាស់​ដឹង​នូវ​អនុត្តរសម្មា​សម្ពោធិ​ញ្ញាណ ក្នុង​ពេល​សម្ដែង បាដិហារ្យ​ដើម្បី​កម្ចាត់​បង់​នូវ​អស្មិមានះ​នៃ​ព្រះ​ញាតិ​របស់ ព្រះ​អង្គ ដែល​មាន​សេចក្តី​សម្គាល់​ថា ព្រះ​អង្គ​ជា​មនុស្ស​នៅ​ក្មេង​មិន​គួរ​គោរពនិងក្នុង​ពេល​ព្រះ​អង្គ​ធ្វើយមក​ បាដិហារ្យ​ផ្ទាញ់​ពួក​និ​គ្រន្ថ​លើ​ដើម​គណ្ឌាមព្រឹក្ស (ដើម​ស្វាយ​របស់​នាយ​គណ្ឌៈ) ។
        ដូច្នោះ​ហើយ បាន​ជា​ពុទ្ធិកសមាគម​ពិភព​លោក​ដែល​នៅ​ប្រទេស​ស្រី​លង្កា​លើក​ទី១ នោះ ផ្តើម​ធ្វើ​ទង់​ពុទ្ធសាសនា​មាន ៦ ពណ៌តម្រូវ​នឹង​ឆព្វណ្ណ​រង្សី​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ 

បទសូធ្យលើកទង់ព្រះពុទ្ធសាសនា

បទសូធ្យលើកទង់ព្រះពុទ្ធសាសនា


១- សូម​មើល​ទង់​ជ័យឆព្វណ្ណរង្សី                                   ដែលមានរស្មីភ្លឺស្រស់ល្អ
      ខៀវលឿងក្រហមព្រមទាងពណ៌ស                       ហង្សបាទនិងពណ៌ដ៍ភ្លឺផ្លេក ។
២- ប្រទេសតូចធំបានស្មគ្រស្មាគម                                ជំនុំគ្នាច្រើន​អនេក
      ព្រមយករស្មីព្រះពុទ្ធគួរត្រេក                                    ប្រសើរពន់ពេក ក្រៃកន្លង ។
៣- ធ្វើជាសញ្ញាទង់ជ័យសាសនា                                  នៃសម្ពុទ្ធធំចម្បង
       ចូរយើងរាល់គ្នាយកចិត្តចាំចង                                នឹកដល់ព្រះអង្គជាអម្ចាស់ ។
៤- ទោះជាតិផ្សេងគ្នាក៍ត្រូវដឹងថា                                  សុទ្ធសឹងតែជាពុទ្ធសាសន៍
      ត្រូវមាន​សាមគ្គីទា៓ងក្មេងទា៓ងចាស់                         ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា ។
៥- សូមសាសនាពុទ្ធថ្កុំថ្កើងខ្ពស់ផុត                              រុងរឿងវិសុទ្ធដ៍ថ្លៃថ្លា
      ហើយមាន​ជ័យជោគផ្សាយពេញលោកា               ដោយជនជ្រះថ្លាច្រើនសែន​លាន ។
៦- មានចិត្តស្នេហាគោរពបូជា                                         ចំពោះព្រះធម៌ដ៍កល្យាណ
      ទា៓ងមនុស្សទេព្ដាស្នេហាគ្រប់ប្រាណ                       ប្រា​ថ្នាចង់បាន សេចក្ដីសុខ ។
៧- យើងខេមរជាតិនា៓គ្នាខ្មីឃ្មាត                                     កាន់ធម៌នឹងបានចាកផុតទុក្ខ
        រួបរួមសាមគ្គីពីនេះទៅមុខ                                        យើងនឹងបានសុខក្សេមក្សាន្តត្រាណ ។
៨- ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិត                            ឆ្ពោះទៅកាន់ឋាននិព្វាន
       ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត                              ជាតិយើងនឹងបានសោយសុខា ៕៚

បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា

បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា


១- ជាតិ​យើង​អ្នក​​កាន់​សាសនា                       ត្រូវ​ដឹង​ច្បាស់​ថា​ព្រះពុទ្ធ​ជិនស្រី
      ទ្រង់​មាន​ឆព្វណ្ណរង្សី                                    គឺ​ព្រះរស្មី​​ទាំង​ប្រាំមួយ​ពណ៌ ។
២- ផ្សាយ​ចេញ​ពី​​ព្រះកាយ​ទ្រង់                       រុងរឿង​ឫទ្ធិ​រុង​ប្រសើរ​បវរ
      ឆ្វៀលឆ្វាត់​កាយ​ឆើតឆាយ​ល្អ                    ទាំង​ប្រាំមួយ​​ពណ៌​ស្រស់​ល្អ​​សោភា ។
៣- កំណើត​នៃ​​ព្រះរស្មី​                                      កើត​ដោយ​បារមី​នៃ​ព្រះភគវា​
       ធ្វើ​ទាន​ឥត​មាន​រុញរា                                 កាល​ដែល​នៅ​ជា​ព្រះពោធិសត្វ ។
៤- រស្មី​ពណ៌​ខៀវ​នោះ​ណា                               កាល​ឆ្កៀល​នេត្រា​ទ្រង់​ដោយ​ចិត្ត​កាត់
      ធ្វើ​ទាន​ដល់​ឥន្ទព្រាហ្មណ៍​ពិត                    កាល​នៅ​ជា​ក្សត្រ​នាម​ស្រីពិរាស្ត្រ ។
៥- រស្មី​ពណ៌​លឿង​ភ្លឺ​ថ្លា                                     កាល​ដែល​ទ្រង់​អារសាច់​ផែ​ធ្វើ​មាស
      បិទ​ពុទ្ធរូប​ភ្លឺ​ល្អ​ឱភាស                                 ព្រះឥន្ទ​ជាង​មាស​ទ្រង់​វៃ​បណ្ឌិត ។
៦- រស្មី​ក្រហម​នោះ​ណា                                     កាល​ដែល​មាតា​ពស់​ខាំ​ស្លាប់​ពិត
      បទុម​ស៊ូ​ប្ដូរ​ជីវិត                                              កាត់​បេះដូង​បិទ​ធ្វើ​ថ្នាំ​មាតា ។
៧- រស្មី​ពណ៌​ស​សុទ្ធសាធ                                 កាល​ជា​ព្រះបាទ​វេស្សន្ដរ​ក្សត្រា
       ឱ្យ​ទាន​ដំរី​ស​សោភា                                    ដែល​ទ្រង់​ប្រាថ្នា​យក​ពោធិញាណ ។
៨- រស្មី​ពណ៌​ដូច​ជើងហង្ស                               កាល​មាតា​ទ្រង់​យក្ខ​ចាប់​យក​បាន
       វិជ្ជាធរ​អារសាច់​ខ្លួន​ប្រាណ                        ឱ្យ​យក្ខ​សាមាន្យ​ស៊ី​ប្ដូរ​ជីវិត ។
៩- រស្មី​ភ្លឺផ្លេក​ពណ្ណរាយ                                    កាល​ជា​ទន្សាយ​ឈ្មោះ​សោមបណ្ឌិត
      ឱ្យ​ទាន​សាច់​ឈាម​ជីវិត                              ដល់​ឥន្ទព្រាហ្មណ៍​ពិត​ថា​អត់​អាហារ ។
១០- រស្មី​ខៀវ​លឿង​ក្រហម                              ស​ហង្ស​បាទ​ព្រម​ភ្លឺផ្លេក​អស្ចារ្យ
         ត្រូវ​ជា​ប្រាំមួយ​ប្រការ                                ក្មេង​ចាស់​កុមារ​ចូរ​ចាំ​ទុក​អើយ ៕៚

ជ័ យ ព រ ១ ០ ប្រ កា រ

ជ័ យ ព រ ១ ០ ប្រ កា រ
បែបបទអោយពរ មង្គលបវរប្រាកដ ឥសីកំណត់នាមឈ្មោះ
កស្សបព្រះមុនី អ្នកស្ថិតនៅនាទី ជើងភ្នំបព្វតាគីរី
សង់អាស្រមទី ជារោងពិធី អោយពរឈ្មោះស្រីពិជ័យ
សារ៉ែនវត្តីដ៏បរវ មួយកើតជាគោ មួយនោះកើតមកជាខ្លា
ឥសីកស្សប លោកអោយពរដប់ ពោធីតាំងដើមព្រះមុនី
ឯកពរាបាលីប្រែថាពរមួយ អោយមានកម្លាំងស្មារតី ក្លាខ្លាំងកុំព្រួយ
ចែងចប់ពរមួយ តាមដោយបន្ទួលព្រះមុនី  ។
ទ្វិពពរាបាលីប្រែថាពរពីរ តាំងដើមព្រះមុនី ចំរើនវុឌ្ឍីសុខសាន្ត
ធនធានរបស់កុំអោយស្គាល់អស់ ស្រេកឃ្លានទុក្ខទោសប៉ុន្មាន
កុំអោយបៀតបានឡើយនៃ  ។
តតិពរាបាលីប្រែថាពរបី សូមសុខសួស្តី ប្រកបនូវបុណ្យខ្ជាប់ខ្ជួន ។
ចតុពរាបាលីប្រែថាពរបួន មូលមិត្តខ្លឹមខ្លួន យសស័ក្តិសមសួនមួនមាំ ។
បញ្ចពរាបាលីប្រែថាពរប្រាំពីរ សារពើដំណាំ ដុះមិនបាច់ដាំអោយព្រួយ ។
ឆសពរាបាលីប្រែថាពរប្រាំមួយ កុំអោយស្គាល់ព្រួយ ប្រកបនូវបុណ្យ
សាសន៍សីល ។
សត្តពរាបាលីប្រែថាពរប្រាំពីរ ប្រកបនូវសីលសោភី ផ្ចាញ់អស់និគ្រន្ថ
អន្ថេរតី្ថយ៏ ។
អដ្ឋពរាបាលីប្រែថាពរប្រាំបី គោសេះដំរី ក្របីធាត់ធំមាមួន ។
នវពរាបាលីប្រែថាពរប្រាំបួន មូលមិត្តខ្លឹមខ្លួន នូវបុត្រភរិយាទាំងគ្រប់ ។
ទសពរាបាលីប្រែថាពរដប់ ទ្រព្យរបស់កុំអោយស្គាល់អស់
ទុក្ខទោសប៉ុន្មាន កុំបីបៀតបានទើយនៃ ។
ទោសបួនប្រការ ដែលអ្នកប្រាជ្ញហៅថាភ័យ ទាំងបួននោះឈ្មោះហៅថាភ័យ
ភ័យភ្លើង ភ័យខ្យល់ ភ័យស្តេច នឹងចោរ កុំអោយមានដល់មកយើង
មានតែទីថ្កើងរុងរឿង ទីទុក្ខកុំបីបៀតបាន  ។
ឥច្ឆិតំ ប្រែថាសេចក្ដីប្រាថ្នា រាល់ប្រាណ
ខិប្បំ សូមអោយបានសំរេច និព្វានទៀងប្រាកដហោង ៕
រោងពុម្ពវត្តឯកសទ្ធា

ជ័ យ ទិ ស ៨

⦁ ជ័ យ ទិ ស ៨ ឥតិបិសោ ភគវា ថ្វាត់ថ្វាយវន្ទា សម្ដេចព្រះស្រី....រតនត្រៃ ថ្វាត់ថ្វាយបង្គំ សូមពរប្ញទ្ធីក្រៃពិជ័យ សូមជ័យអំពីព្រះឥសូរ ។ ⦁ សូមជ័យអំពីទេវតា នៅទិសឯបូព៌ ហិចហើរមូលមក ប្រសិទ្ធិលើ ត្បូងសិរី ។ ⦁ សូមជ័យអំពីទេវតា នៅទិសអគ្នេយ៍ មូលមកទៀងទេ ប្រសិទ្ធិយោធាពលពាន់ ។ ⦁ សូមជ័យអំពីទេវតា នៅទិសទក្សិណ មូលមករួសរាន់ ចំរើននូវសុខ សួស្តី ។ ⦁ សូមជ័យអំពីទេវតា នៅទិសនារតី ជៀងជួយឥទ្ធីក្រៃ តេជតបៈ ជេស្តា ។ ⦁ សូមជ័យអំពីទេវតា នៅទិសបច្ឆិមា ជៀងជួយរក្សា ចំរើននូវពរ ស្រេចស្រាប់ ។ ⦁ សូមជ័យអំពីទេវតា នៅទិសពាយ័ព្យ មូលមកអឹងអាប់ ចំរើននៅសុខ សាទរ ។ ⦁ សូមជ័យអំពីទេវតា នៅទិសឧត្តរ មូលមកកុះករ ចំរើននូវលាភ ថ្កើនថ្កាន ។ ⦁ សូមជ័យអំពីទេវតា នៅទិសឦសាន ចុះចាកអស់ទាំងភិមាន ចំរើន នៅសុខសាទរ ។ ⦁ សូមជ័យអំពីព្រះឥសូរ នូវព្រះនរាយណ៍ ឥន្ទព្រហ្មទាំងសម្ទាយ អស់ទេពនិករក្រាស់ក្រៃ ។ ⦁ ទេពទាំងធរណី នូវបីប្រពៃ ទេពជលស័យ ទាំងព្រៃព្រះហេម ព្វានហោង ។ អស់សត្វច្រវ៉ាត់យង់ឃ្នង អស់ទេវតាផង ទិសទាំងប្រាំបីផងណា ។ ទេពព្រក្ស័នូវអារុក្ខទេវតា សន្ថិតនៅនាគីរីមណ្ឌលព្រឹក្សព្រៃ ទេពព្រក្ស័សូមអ្នកជួយជ័យ ចំរើនពរថ្ងៃ ពិជ័យនូវជ័យពលព្យួហ៏ អាចមកបង្ក្រាបសត្រូវ ការពារអស់ម្រឹត្យូវ នូវឧបទ្រព្យទាំងសម្ទាយអោយ វិនាសហោង​ ៕

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ...